Nokorwat News
ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលបានឱ្យដឹងនៅរសៀលថ្ងៃទី០៣ខែមិថុនានេះថា កាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង១០នាទី នៅតាមបណ្ដោយផ្លូវបេតុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល កម្លាំងនគរបាលចុះទៅដល់ផ្ទះឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូបីនាក់។ មុខសញ្ញាទាំង៣នាក់÷១-ឈ្មោះ រុំ ថារ៉ូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-) ជាម្ចាស់ម៉ូតូម៉ាក Suzuki nex សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1I-8950,២-ឈ្មោះ ចំរើន ចំណាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិពពេលរលំ ឃុំទួលព្រេជ ស្រុកអង្គស្នួល ត្រូវបានឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)និង៣- ឈ្មោះ ជឹម មិនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅបច្ចុប្បន្នភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល ...
Go to News Site