Collector
ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ ចេញមកវិញមិនរៀងចាល នៅតែបន្តជួញដូរប្រើប្រាស់គ្រឿងញៀនដដែល | Collector
ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ ចេញមកវិញមិនរៀងចាល នៅតែបន្តជួញដូរប្រើប្រាស់គ្រឿងញៀនដដែល
Nokorwat News

ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ ចេញមកវិញមិនរៀងចាល នៅតែបន្តជួញដូរប្រើប្រាស់គ្រឿងញៀនដដែល

ខេត្តកណ្តាល៖ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទី២ ករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់ មិនរៀងចាល។ ករណីឃាត់ខ្លួនកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដែលបានដឹកនាំកម្លាំងជំនាញដោយផ្ទាល់បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះជា សម្បត្តិ ភេទបុ្រស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបន្ទប់ជួលទីតាំងកើតហេតុមុខរបរ កម្មករសំណង់(វិជ្ជមាននូវសារ ធាតុញៀន +)ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ០១លើក រយៈពេល០២ឆ្នាំ ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ វត្ថុតាងចាប់យក÷ថ្នាំញៀន(ម៉ាទឹកកក)៨កញ្ចប់ ទម្ងន់ ១១,៨៤ក្រាម-ទូរស័ព្ទដៃចំនួន០១គ្រឿង -ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០១ -កូនកាបូបចំនួន០១- ដែកកេះចំនួន០១ និងថង់សម្រាប់វេចខ្ចប់មួយចំនួន។ លោកអធិការបន្តទៀតថា នៅវេលាកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចបន្ទប់ជួលទីតាំងកើតហេតុ មានករណីជួញដូរគ្រឿងញៀន។ ភ្លាមនោះលោកអធិការបានដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះទៅដល់ទីតាំងខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងអង្គុយក្នុងបន្ទប់ម្នាក់ឯង។ ដោយមានការសង្ស័យ កម្លាំងក៏បានឃាត់សួរនាំ ត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន០៨កញ្ចប់ដែលជនសង្ស័យទុកនៅក្នុងកូនកាបូប លាក់ទុកនៅក្រោមខ្នើយ ។ ...

Go to News Site