Collector
ផ្ទុះហិង្សាមុខក្លិប X ZOOM យុវជន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយផឹកស៊ីទាស់សម្តីគ្នារហូតវាយតប់ ខណៈម្នាក់គប់ពូថៅសំដៅសមត្ថកិច្ច | Collector
ផ្ទុះហិង្សាមុខក្លិប X ZOOM យុវជន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយផឹកស៊ីទាស់សម្តីគ្នារហូតវាយតប់ ខណៈម្នាក់គប់ពូថៅសំដៅសមត្ថកិច្ច
Nokorwat News

ផ្ទុះហិង្សាមុខក្លិប X ZOOM យុវជន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយផឹកស៊ីទាស់សម្តីគ្នារហូតវាយតប់ ខណៈម្នាក់គប់ពូថៅសំដៅសមត្ថកិច្ច

ភ្នំពេញ៖ យុវជនចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ឃាត់ខ្លួន និងបញ្ជូនទៅសាកសួរ បន្ទាប់ពីក្រុមយុវជនទាំងនេះផឹកស៊ីស្រវឹង រួចកើតមានជម្លោះពាក្យសម្តី ឈានដល់ការវាយ តប់គ្នាទៅវិញទៅមក បង្កភាពចលាចល និងការភ្ញាក់ ផ្អើលនៅមុខក្លិបកម្សាន្ត X ZOOM។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ក្រុមយុវជនខាងលើបាននាំគ្នាផឹកស៊ីកម្សាន្ត ប៉ុន្តែក្រោយមកក៏កើតមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក រហូតផ្ទុះជាអំពើហិង្សាវាយតប់គ្នាទៅវិញ ទៅមកនៅទីសាធារណៈ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដើម្បីបញ្ឈប់សកម្មភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺក្នុងអំឡុងពេលសមត្ថកិច្ចកំពុងអន្តរាគមន៍ ស្រាប់តែយុវជនម្នាក់ក្នុងចំណោមនោះ បានយកពូថៅគប់សំដៅទៅលើសមត្ថកិច្ច បង្កឱ្យមាន ការភ្ញាក់ផ្អើលនិងការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅក្បែរកន្លែងកើតហេតុ។ ក្រោយពេលគ្រប់គ្រងស្ថានការណ៍បាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនទាំង៥នាក់ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីសាកសួរ ប្រមូលភស្តុតាង និងចាត់ការបន្តតាមនីតិវិធីច្បាប់។ ករណីនេះជាសាររំលឹកដល់យុវជនមួយចំនួនឱ្យជៀស វាងការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត ដែលអាចនាំឱ្យបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯង បង្កជាជម្លោះ អំពើហិង្សា និងប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់ ជា ពិសេសការប្រព្រឹត្តសកម្មភាពប្រឆាំង ឬបង្កគ្រោះថ្នាក់ដល់សមត្ថកិច្ចកំពុងបំពេញភារកិច្ច ដែលជាបទល្មើសធ្ងន់ធ្ងរមួយត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

Go to News Site