Nokorwat News
ខេត្តស្វាយរៀង៖ ដឹងមូលហេតុហើយ ដែលបណ្តាលអោយរថយន្ដដឹកកម្មករក្រឡាប់ រងរបួសធ្ងន់ស្រាល២៥នាក់មកពី អ្នកបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងអ្នកធ្វើដំណើរជួយសង្គ្រោះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ដឹកមកកាន់មន្ទីពេទ្យនៅស្រុករំដួល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃ ទី៤ ខែមិថុនាឆ្នាំ២០២៦ នៅចំណុចភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកែច្នៃពណ៌លឿងមួយគ្រឿងដឹកកម្មករ-កម្មការិនីយ៉ាងណែនណាន់តាន់តាប់ ដោយមានអ្នកខ្លះថែមទាំងតោងអង្គុយនៅផ្នែកខាងក្រោយស្តុបរថយន្តយ៉ាងគ្រោះថ្នាក់ថែមទៀតផង ដើម្បីឆ្ពោះទៅកាន់កន្លែងការងារ (រោងចក្រ) ដោយបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវក្បែរដងផ្លូវថ្មើរជើងតែម្តង។ ហើយ រថយន្ដដែលក្រឡាប់នេះ ជារថយន្ដកែច្នៃដឹកកម្មករកម្មការិនីពេញណែនរហូតដល់ជិត៤០នាក់ និងបើកបរលឿនវ៉ាជែងខ្វះការប្រុងប្រយ័ត្ន តែទោះយ៉ាងណា ករនីគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យកម្មករកម្មការិនីណាម្នាក់បានបាត់បង់ជីវិតនោះទេ។ ប្រភពដដែលបានបន្តថា នៅក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ ដោយរថយន្តដឹកកម្មករសរុប ចំនួន៣៧នាក់ បណ្ដាលឲ្យកម្មករកម្មការិនីរងរបួសសរុបចំនួន ២៥នាក់ស្រី ១៥នាក់ ក្នុងនោះ របួសធ្ងន់៥នាក់ ខណៈ រថយន្តដឹកកម្មករ គឺមកពីភូមិបឹង ឃុំ ច្រេស ស្រុក មេសាងខេត្តព្រៃវែង បច្ចុប្បន្ន ក្រុមគ្រួពេទ្យ មន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួលបានកំពុងព្យាបាល ផងដែរ៕
Go to News Site