Collector
ដើម្បីតម្លាភាព ឃុំកាចូនបើកដេញថ្លៃគម្រោងផ្លូវបេតុងអាមេ និងលូ តម្លៃជិត ៣០០ លានរៀល | Collector
ដើម្បីតម្លាភាព ឃុំកាចូនបើកដេញថ្លៃគម្រោងផ្លូវបេតុងអាមេ និងលូ តម្លៃជិត ៣០០ លានរៀល
Kampuchea Thmey Daily

ដើម្បីតម្លាភាព ឃុំកាចូនបើកដេញថ្លៃគម្រោងផ្លូវបេតុងអាមេ និងលូ តម្លៃជិត ៣០០ លានរៀល

នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៦ រដ្ឋបាលឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានបើកដំណើរការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ០.៤ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ និងលូមុខកាត់ផ្លូវទោលអង្កត់ផ្ចិត ០,៦ ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួនមួយកន្លែង(ប្រើដែក ១០លី) ក្នុងកញ្ចប់ថវិកា ២៩៧,៤០៣,៨៩៣ រៀល ដោយមានក្រុមហ៊ុនចំនួន ៥ ចូលរួមដាក់សំណើដេញថ្លៃ។ ជាលទ្ធផល ក្រុមហ៊ុន ម៉ៅ សុខទាង តំណាងដោយលោក ឌឹម ពិសិត ទទួលបានសិទ្ធិសាងសង់គម្រោងនេះ ដោយដាក់តម្លៃទាបជាងគេ គឺ ១៥១,៤០០,០០០ រៀល ហើយគ្រោងចាប់ផ្តើមការងារក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ។ តំណាងក្រុមហ៊ុនទទួលការសាងសង់បានប្តេជ្ញាអនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងបញ្ចប់គម្រោងឱ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោក ថុងសៀងវ៉ាន់ អភិបាលរងស្រុកវើនសៃ បានបញ្ជាក់ថា ការដេញថ្លៃត្រូវអនុវត្តដោយស្របច្បាប់ តម្លាភាព និងយុត្តិធម៌ ដើម្បីធានាគុណភាពគម្រោង ទប់ស្កាត់អំពើពុករលួយ […] The post ដើម្បីតម្លាភាព ឃុំកាចូនបើកដេញថ្លៃគម្រោងផ្លូវបេតុងអាមេ និងលូ តម្លៃជិត ៣០០ លានរៀល appeared first on Kampuchea Thmey Daily .

Go to News Site