Collector
រយៈពេលចុងខែឧសភា ឆ្នាំ ២០២៦ កម្លាំងនគរបាលខេត្តព្រះសីហនុស្រាវជ្រាវ និងបង្ក្រាបបទល្មើសឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៣នាក់ | Collector
រយៈពេលចុងខែឧសភា ឆ្នាំ ២០២៦ កម្លាំងនគរបាលខេត្តព្រះសីហនុស្រាវជ្រាវ និងបង្ក្រាបបទល្មើសឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៣នាក់
Nokorwat News

រយៈពេលចុងខែឧសភា ឆ្នាំ ២០២៦ កម្លាំងនគរបាលខេត្តព្រះសីហនុស្រាវជ្រាវ និងបង្ក្រាបបទល្មើសឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៣នាក់

ខេត្តព្រះសីហនុ៖ ក្នុងរយៈពេលចុងខែឧសភា ឆ្នាំ ២០២៦ កម្លាំងនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ រួមមានករណីហិង្សា ក្មេងទំនើង លួចម៉ូតូ លួចសម្ភារ លួចកាត់ខ្សែភ្លើង វាយកញ្ចក់រថយន្តលួចកាបូប និងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ អនុវត្តតាមអនុសាសន៍ដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៣ នាក់ ក្នុងនោះមានជនជាតិខ្មែរ ចិន និងវៀតណាម ព្រមទាំងដកហូតវត្ថុតាងជាច្រើនដូចជា ម៉ូតូ អាវុធខ្លី អាវុធវែង គ្រាប់កាំភ្លើង ដាវ កាំបិត ឧបករណ៍កាច់សោ កន្ត្រៃកាត់ដែក ទូរស័ព្ទ និងសម្ភារផ្សេងៗទៀត ។ ចំពោះវត្ថុតាងដែលជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះមួយចំនួន សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ ក្រោមការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ...

Go to News Site