Nokorwat News
ភ្នំពេញ៖ យុវជនម្នាក់បានប្រើល្បិចសុំខ្ចីទូរស័ព្ទពីកម្មការិនីរោងចក្រ បែរជាយករត់គេចខ្លួនបាត់៣ថ្ងៃ រួចជនរងគ្រោះប្រទះឃើញមុខក៏ស្រែកផ្អើលឆោឡោដល់សន្តិសុខផ្សារជួយចាប់ឃាត់ប្រគល់ជូនសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅមុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថា រ៉ានុត ហៅ រ៉ាឌី អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកជនរងគ្រោះឈ្មោះ សាន រ៉ូយ៉ាន ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រីឯទូរស័ព្ទដែលជនសង្ស័យឆបោកយកទៅបាត់ម៉ាក IPhone 11 Pro។ តាមសម្តីនារីរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ជនសង្ស័យដែលជាអ្នកធ្វើការរោងចក្រក្នុងសួនកាណាឌីយ៉ាជាមួយគ្នា បានប្រើល្បិចសុំខ្ចីទូរស័ព្ទដោយប្រាប់ថា និយាយជាមួយសាច់ញាតិរឿងបងប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ ភ្លេចខ្លួនស្រាប់តែជនសង្ស័យយកទូរស័ព្ទគេចខ្លួនបាត់ លែងទាំងចូលធ្វើការអស់រយៈពេល៣ថ្ងៃ។ ទើបសាកសួរមិត្តភ័ក្តបានដឹងតម្រុយ ដល់ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ប្រទះឃើញមុខជនសង្ស័យ នៅមុខផ្សារជម្ពូវ័ន ...
Go to News Site