Nokorwat News
ខេត្តស្វាយរៀង៖ លោក ណុបចំរើន អភិបាលក្រុងស្វាយរៀង ថ្លែងអបអរសាទរ និងផ្តល់អនុសាសន៍ដល់ លោកនាយកសាលាដែលទទួលបានការតែងតាំងថ្មី ឱ្យបន្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ សាមគ្គីភាព វិជ្ជាជីវៈ និងតម្លាភាព ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ការថ្លែងបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៦ ក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចជូននាយកសាលាបឋមសិក្សា ២ធ្នូ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងឱកាសនោះ មានលោកអភិបាលរងក្រុង នាយករដ្ឋបាលស្តីទី លោក លោកស្រីប្រធានការិយាល័យ និងប្រធានអង្គភាពចំណុះរដ្ឋបាលក្រុង លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូបផងដែរ។ សូមបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងវិស័យអប់រំ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ ដោយ៖សុថាន
Go to News Site