Nokorwat News
ខេត្តកណ្តាល៖ លំនៅដ្ឋានមួយខ្នងរងការឆេះ អស់ទាំងស្រុង ក្រោយឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ ដោយកើតហេតុកាលពីវេលាម៉ោង ០៩និង១៥នាទី ថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២៦ នៅចំណុចភូមិទ្រា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។ លោក ចេង ឌីណា ប្រធានគណ:បញ្ជាការឯកភាពស្រុក បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ លឿង សុខស៊ីម ភេទស្រី អាយុ៦២ឆ្នាំ ជាមេគ្រួសារនិងមានសមាជិក ចំនួន០៤នាក់,ផ្ទះខូចខាតមានទំហំ(៧មx៨ម )ជាផ្ទះ ប៉ិត ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា រនាបឬស្សី ត្រូវឆេះអស់ទាំងស្រុង ។ សំភារៈបាត់បង់ ÷ ម៉ូតូ០១គ្រឿង,ម៉ូទ័របូមទឹក០១គ្រឿង,កង់០១គ្រឿង,ប្រាក់ចំនួន២០ មុឺន រៀល,ស្រូវ ០៥បេ,សំលៀកបំពាក់ នឹងសំភារ: មួយចំនួនទៀត ។ លោក ចេង ឌីណា បន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកបានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាព ចុះអន្តរាគមន៍ដោយសហការជាមួយលោក វរសេនីយ៏ឯក ប៉ាង សុខឃឿន អធិការនគរបាលស្រុក បញ្ចេញរថយន្តពន្លត់អគ្គីភ័យ ប្រើប្រាស់ទឹកអស់ចំនួន០២ ...
Go to News Site