RFI ខេមរភាសា
បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង នៅខែកុម្ភៈឆ្នាំ២០២២ សហភាពអឺរ៉ុបបានព្យួរទុកទាំងស្រុង នូវនីតិវីធីចរចាពិនិត្យមើលបេក្ខភាពសុំចូលជាសមាជិករបស់អ៊ុយក្រែន។ ក៏ប៉ុន្តែ កាលពីថ្ងៃទី៤មិថុនា ព្រុចស៊ែល បានបញ្ជាក់ថា ប្រទេសសមាជិកនឹងចាប់ផ្តើមនីតិវិធីនេះឡើងវិញ។ ជាការចាប់ផ្តើម បន្ទាប់ពីសង្កេតឃើញថាអ៊ុយក្រែនហាក់កំពុងមានប្រៀបនៅសមរភូមិជាមួយរុស្ស៊ី ហើយជាពិសេសនោះលោកវីកទ័រ អកបាន អតីតអ្នកគាំទ្រលោកពូទីននោះ បានធ្លាក់ឆ្នោតលែងជានាយករដ្ឋមន្ត្រីប្រទេសហុងគ្រីទៀតហើយ។
Go to News Site