Kampuchea Thmey Daily
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះបង្ក្រាបទីតាំងពីរកន្លែងផ្សេងគ្នា ក្នុងមូលដ្ឋានខណ្ឌមានជ័យ ឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់។ ប្រតិបត្តិការចុះបង្រ្កាបនេះដែរធ្វើឡើងកាលពីវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៣៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះធ្វើការឡោមព័ទ្ធ០២ទីតាំងផ្សេងគ្នា ក្នុងពេលតែមួយ។ ដោយទីតាំងទីមួយឈ្មោះ អាហារដ្ឋានដែលមានយីហោ (គន្ធី9999 KTV ) និងទីពីរមានឈ្មោះ ( មហាលាភ ដំណាក់ធំ) និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធការបង្កប់សេវាកម្មជួញដូរផ្លូវភេទ យកទៅសួរនាំ។ ក្រោយបញ្ចប់ប្រតិបត្តិការណ៍ នគរបាល បានបញ្ជូនមនុស្សជាច្រើននាក់ខាងលើ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ រដ្ឋា The post ផ្អើលខណ្ឌមានជ័យ! នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ចុះបង្រ្កាបអាហារដ្ឋាន២កន្លែងផ្សេងគ្នា appeared first on Kampuchea Thmey Daily .
Go to News Site