Collector
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរដែលត្រូវថៃទើបបញ្ជូនមក សូមទាក់ទងមក១២៩៧ ដើម្បីទទួលបានការងារ និងអត្ថប្រយោជន៍សម្បូរបែបក្នុងស្រុក និងចៀសវាងចំណាកស្រុកខុសច្បាប់ | Collector
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរដែលត្រូវថៃទើបបញ្ជូនមក សូមទាក់ទងមក១២៩៧ ដើម្បីទទួលបានការងារ និងអត្ថប្រយោជន៍សម្បូរបែបក្នុងស្រុក និងចៀសវាងចំណាកស្រុកខុសច្បាប់
Nokorwat News

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរដែលត្រូវថៃទើបបញ្ជូនមក សូមទាក់ទងមក១២៩៧ ដើម្បីទទួលបានការងារ និងអត្ថប្រយោជន៍សម្បូរបែបក្នុងស្រុក និងចៀសវាងចំណាកស្រុកខុសច្បាប់

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករខ្មែរ ដែលត្រូវបានបញ្ជូនមកពីប្រទេសថៃចំនួន ១១២នាក់ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីស្វែងរកការងារធ្វើ និងទទួលបានផលប្រយោជន៍ដ៏សម្បូរបែប។ ការអំពាវនាវបែបនេះរបស់លោក ស៊ុន មេសា បានធ្វេីឡេីងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ និងបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញ និងចៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ដោយទាក់ទងតាមរយៈលេខទូរសព្ទ ១២៩៧ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានការងារ និងការប្រឹក្សាការងារផងដែរ។ លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡបមកពីថៃ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីស្វែករកការងារធ្វើ និងអត្ថប្រយោជន៍ដ៏សម្បូរបែប ។ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកយើង ត្រូវបានប្រកាសជាហូរហែ និងរាប់ម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។ ការធ្វើការងារនៅក្នុងស្រុកនាពេលបច្ចុប្បន្ន គឺពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ច្រើន ដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ ដោយប្រាក់ឈ្នួលសមរម្យ បើធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់មួយចំនួន ហើយកន្លែងការងារនៅក្បែរផ្ទះ។ ជាពិសេស ពួកគាត់ត្រូវការចំណាយទាប ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបានច្រើន។ ជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះ ...

Go to News Site