Nokorwat News
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានពលរដ្ឋចាប់ស្វាគមន៍ម្នាក់មួយដៃមួយជើង រួចប្រគល់ឱ្យសមត្ថកិច្ចយកសួរនាំ បន្ទាប់ពីជនសង្ស័យរូបនោះ បានធ្វើសកម្មភាពកាច់កម៉ូតូហុងដាស្កុបពី របស់នារីម្នាក់មិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៦ នៅចំនុចផ្ទះលក់ ថ្នាំ ពេទ្យមួយកន្លែង ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ជនសង្ស័យ និងជនរងគ្រោះមិនឲ្យស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា សមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងម៉ាកស៊ុយសុគីនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KI-8686 ជារបស់ ជនរងគ្រោះ សង្ស័យ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ បានឃើញនារីម្នាក់ ជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LR- 4768 បានជិះមកឈប់ ហើយចូលទៅទិញថ្នាំពេទ្យផ្ទះខាងលើ ខណៈពេលនោះ ក៍ស្រាប់តែបុរសក្រុមជនសង្ស័យ ៣នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម១គ្រឿង និងម៉ូតូស៊ុយសុគីនិច មកទីតាំងកើតហេតុ ដោយជនសង្ស័យម្នាក់ ...
Go to News Site