Collector
អភិបាលខេត្តតាកែវ វ៉ី សំណាង ណែនាំមន្រ្តីច្រកទ្វាព្រំដែនពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពដល់អ្នកប្រើប្រាស់ | Collector
អភិបាលខេត្តតាកែវ វ៉ី សំណាង ណែនាំមន្រ្តីច្រកទ្វាព្រំដែនពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពដល់អ្នកប្រើប្រាស់
Nokorwat News

អភិបាលខេត្តតាកែវ វ៉ី សំណាង ណែនាំមន្រ្តីច្រកទ្វាព្រំដែនពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពដល់អ្នកប្រើប្រាស់

ខេត្តតាកែវ៖ ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាព សាខាជុំវិញខេត្ត ក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការតាមច្រកទ្វាព្រំវៀតណាមទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកខេត្តតាកែវ ។ លោកអភិបាលខេត្តតាកែវ បានបញ្ជាក់ក្នុងអង្គប្រជុំថា ច្រកទ្វាអន្តរជាតិភ្នំដឹន និងច្រកទ្វាដទៃទៀតក្នុងខេត្តតាកែវ គឺច្រកសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងមានទំនិញគ្រប់ប្រភេទរាប់រយមុខឆ្លងកាត់ជារៀងរាល់ថ្ងៃ ក្នុងន័យនេះអាជ្ញាធរមូលដ្ឋាន ពិសេសមន្រ្តីគយត្រូវត្រួតពិនិត្យឱ្យបានតឹងរឹងបំផុតចំពោះមុខទំនិញគ្រប់ប្រភេទ មុននឹងនាំចូលមកដាក់លក់នៅតាមទីផ្សារនានាក្នុងខេត្តតាកែវ និងខេត្តដទៃទៀត សំដៅធានាបាននូវគុណភាពទំនិញ និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ អភិបាលខេត្តតាកែវរូបនេះ សង្កត់ធ្ងន់ថាប្រសិនមានមន្រ្តីណាម្នាក់លួចឃុបឃិតជាមួយឈ្មួញនាំទំនិញចូលខុសច្បាប់ និងត្រូវរងពិន័យ និងត្រូវដាក់ទោសទណ្ឌទៅតាមច្បាប់ដែលបានកំណត់ជាធរមាន។ ឆ្លៀតក្នុងឱកាសនោះដែរ លោក វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវបង្ករលក្ខណៈងាយស្រួល ដល់បណ្ដាអ្នកវិនិយោគគិនបរទេស ខណៈអាជ្ញាធរខេត្តកំពុងខិតខំប្រឹងប្រែងគៀងគរអ្នកវិនិយោគមកកាន់ទឹកដីខេត្តតាកែវកាន់តែច្រើន ដើម្បីបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើកកម្ពស់សេដ្ឋកិច្ចសង្គមគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុករបស់ពួកគាត់ផងដែរ៕ ដោយ៖តារា

Go to News Site