Nokorwat News
ភ្នំពេញ៖ ឧក្រិដ្ឋជនជនជាតិចិនម្នាក់ឈ្មោះ WENG SHENG FENG អាយុ៤៣ឆ្នាំ ត្រូវដាក់បំរាមចូលកម្ពុជាវាយត្រាពីសមត្ថកិច្ច ក្រោយបុគ្គលរូបនេះបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ដោយចាប់បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់ ប៉ុន្ដែនៅតែអាចលួចចូលប្រទេសកម្ពុជាបានវិញ ក្រោយចាយលុយអស់១,២០០ដុល្លារ។ ឧក្រិដ្ឋជនរូបនេះមុនត្រូវបានបណ្ដេញចេញពីកម្ពុជា ហើយវាយត្រាហាមឃាត់ចូលមកវិញនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ តែអនុវត្តទោសត្រឹម១៥ខែ ក៏ត្រូវដោះលែងដោយទោសនៅសល់ព្យួរ។ ស្រាប់តែក្រោយមក បុគ្គលរូបនេះបានលបលួចចូលមកប្រទេសកម្ពុជាវិញ តាមប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង។ ការលួចចូលមកប្រទេសកម្ពុជាវិញពីសំណាក់ឧក្រិដ្ឋជន ឈ្មោះ WENG SHENG FENG ក៏មិនខុសពីលើកមុននោះទេ ពោលរូបគេបានរៀបចំគម្រោងដើម្បីប្រព្រឹត្តល្មើសឧក្រិដ្ឋដូចលើកមុនដែរ។ ដោយប្រើប្រាស់វិធានការជំនាញក្នុងការស្រាវជ្រាវ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានឈានដល់ការបង្ក្រាបក្រុមអង្គការចាត់តាំងរៀបចំគម្រោងចាប់ជំរិត និងជាមុខសញ្ញាហាមឃាត់ចូលប្រទេសកម្ពុជានេះ នៅចំណុចផ្ទះលេខ MH១១០ ផ្លូវលេខ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ដោយក្នុងនោះម្នាក់ជាឧក្រិដ្ឋជនខាងលើ។ ជនជាតិចិនឈ្មោះ WENG SHENG FENG ...
Go to News Site