RFI ខេមរភាសា
នៅថ្ងៃបិទវេទិកាសេដ្ឋកិច្ចរុស្ស៊ី កាលពីថ្ងៃសៅរ៍ទី ៦មិថុនា ទីក្រុងម្ចាស់ផ្ទះSaint-Petersburg បានក្លាយជាផ្ទាំងស៊ីបវាយប្រហាររបស់ដ្រូនអ៊ុយក្រែន សាជាថ្មី។ ប្រធានាធិបតីអ៊ុយក្រែនអះអាងថា បានដៅវាយប្រហារមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅតំបន់លេនីក្រាតក្បែរនោះដើម្បីសងសឹកនឹងរុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ កងទ័ពជើងអាកាសរុស្ស៊ីបាននិយាយថា ក្នុងមួយថ្ងៃសៅរ៍ម្សិលមិញ រុស្ស៊ីស្ទាក់ចាប់បានដ្រូនអ៊ុយក្រែនជាង៣០០ នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន។ នៅថ្ងៃអាទិត្យទី ៧មិថុនា អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារលើទីតាំងស្តុកឥន្ធនៈនុយក្លេអ៊ែរ របស់អ៊ុយក្រែន នៅទីតាំងរោងចក្រនុយក្លេអ៊ែរ Tchernobyl(ឈែណូប៊ីល)។ ឈាង បុប្ផាជូនព័ត៌មាននេះ
Go to News Site