RFI ខេមរភាសា
នៅអំឡុងពេលស្ថានភាពព្រំដែនបានធូរស្រាល ពលរដ្ឋមួយចំនួន ដែលរស់នៅកៀកព្រំដែនអូរស្មាច់បានសម្រេចចិត្តត្រលប់ទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ពលរដ្ឋទាំងនោះបានប្រាប់ថា ពួកគេនៅតែដិតដាមស្នូរសំឡេងផ្ទុះអាវុធ និងសំឡេងយន្តហោះទម្លាក់គ្រាប់ ដែលបង្កជាការរំខានដល់សុវត្ថិភាពផ្លូវចិត្តរបស់ពួកគេទាំងថ្ងៃទាំងយប់។ បើទោះជាត្រលប់មកប្រកបរបរចិញ្ចឹមជីវិតធម្មតាហើយពិតមែនក្តី តែផ្ទះសម្បែងរបស់ពលរដ្ឋនៅតំបន់អូរស្មាច់មួយចំនួនមានតែសំបកផ្ទះ និងសម្ភារៈបន្តិចបន្តួចសម្រាប់រស់នៅប៉ុណ្ណោះ។ មានតែសំបកផ្ទះ និងសម្ភារៈតិចតួច ព្រោះថាពួកគេបានត្រៀមចិត្តត្រលប់ទៅជំរំសារជាថ្មី ប្រសិនបើស្ថានភាពព្រំដែនតានតឹងខ្លាំង៕
Go to News Site