Collector
លីបង់ និងអ៊ីរ៉ង់​ដំឡើងសសៃកដាក់គ្នា បន្ទាប់ពី​ប្រធានាធិបតីលីបង់ប្រាប់អ៊ីរ៉ង់​ឲ្យឈប់លូកដៃនៅលីបង់ | Collector
លីបង់ និងអ៊ីរ៉ង់​ដំឡើងសសៃកដាក់គ្នា បន្ទាប់ពី​ប្រធានាធិបតីលីបង់ប្រាប់អ៊ីរ៉ង់​ឲ្យឈប់លូកដៃនៅលីបង់
RFI ខេមរភាសា

លីបង់ និងអ៊ីរ៉ង់​ដំឡើងសសៃកដាក់គ្នា បន្ទាប់ពី​ប្រធានាធិបតីលីបង់ប្រាប់អ៊ីរ៉ង់​ឲ្យឈប់លូកដៃនៅលីបង់

ទាហានរបស់លីបង់ជាច្រើននាក់​ស្លាប់នៅក្នុង​ការវាយប្រហារ​ដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែល នៅព្រឹក​ថ្ងៃសៅរ៍ទី ៦មិថុនានេះ។ បើតាម​ការប្រកាស​របស់​ក្រសួងការពារជាតិលីបង់ ​រថយន្ត​ដឹក​ទាហាន និង​មន្រ្តីយោធា​ជាន់ខ្ពស់​ម្នាក់​របស់​កងទ័ព​លីបង់​បាន​រង​ការវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​ទឹកដី​ភាគខាងត្បូង​របស់​លីបង់។ ប្រធានាធិបតី​លីបង់ កាលពីថ្ងៃសុក្រ​ទី ៥មិថុនា បាន​ប្រាប់​ក្រុមហេសបូឡា​ឲ្យ​ងាកមក​រក​ផ្លូវចរចាការទូត ចំណែក អ៊ីរ៉ង់​ត្រូវ​ឈប់​លូកដៃ​ចូល​កិច្ចការផ្ទៃក្នុង​របស់អ៊ីរ៉ង់ និង​ឈប់​យក​លីបង់​ទៅធ្វើលេស ជាលក្ខខណ្ឌ​ចរចា​បញ្ចប់សង្រ្គាមជាមួយ​អាមេរិក និង​អ៊ីស្រាអែល។

Go to News Site