Collector
ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ករណីដេញកាប់យុវជនម្នាក់នៅខណ្ឌព្រែកព្នៅ | Collector
ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ករណីដេញកាប់យុវជនម្នាក់នៅខណ្ឌព្រែកព្នៅ
Nokorwat News

ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ករណីដេញកាប់យុវជនម្នាក់នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិ ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួ./សដៃធ្ងន់ធ្ងរ ) ប្រព្រឹត្តបទល្មើសនៅចំណុចវាលស្រែ១០០  ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាប្រហែល ម៉ោង១៥:៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦។ ជនសង្ស័យចំនួន០៦នាក់រួមមាន៖ ១-ឈ្មោះ ម៉ុន ផារ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ២-ឈ្មោះ ថា រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ ៣-ឈ្មោះ គី សំនៀង ...

Go to News Site