Nokorwat News
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាចុះធ្វើរដ្ឋបាល ដោយបានប្ដេជ្ញាថាលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន ១០៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.០២១នាក់ (ស្រី ៤៨០នាក់)ពុំមានលិខិតឆ្លងដែន២៩នាក់ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ក្នុងនោះដែរ ក្រុមការ ងារខណ្ឌចំការមនរកឃើញ បទល្មើសចំនួន០៣បន្ទប់ (បន្ទប់លេខ៣២០១, ១៦០១ និង១៥០៦)ក្នុងអគារ The Peak Tower ១ & ២ វិថីសម្តេចហ៊ុនសែន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ...
Go to News Site