Collector
យុវជន​ម្នាក់កាន់​កាំបិត​ផ្គាក់​ និងចំពាម ថតបង្ហោះ​លើ​ Tik Tok ត្រូវ​នគរបាល​​ស្រាវជ្រាវ​ឃាត់ខ្លួន | Collector
យុវជន​ម្នាក់កាន់​កាំបិត​ផ្គាក់​ និងចំពាម ថតបង្ហោះ​លើ​ Tik Tok ត្រូវ​នគរបាល​​ស្រាវជ្រាវ​ឃាត់ខ្លួន
Nokorwat News

យុវជន​ម្នាក់កាន់​កាំបិត​ផ្គាក់​ និងចំពាម ថតបង្ហោះ​លើ​ Tik Tok ត្រូវ​នគរបាល​​ស្រាវជ្រាវ​ឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន ក្រោយ​ពី​ក្មេង​ទំនើង​រូប​នោះ​កាន់​កាំបិត​ផ្គាក់ និង​បង្ហាញ​ការ​បាញ់​ចំពាម ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម Tik Tok សង្ស័យ​ចង់​បង្អួត​និង​ដើម្បី​សាង​ភាព​ល្បីល្បាញ​និង​មាន​អ្នក​ចូល​មើល​ច្រើន​។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ខាងលើ​នេះ​គឺ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦ មាន​គណនី Tik Tok ឈ្មោះ Ah Den បាន​បង្ហោះ​រូបភាព​កាន់​កាំបិត​ផ្គាក់ និង​កាន់​ចំពាមបាញ់ ដោយ​ពុំ​បាន​សរសេរ​ខ្លឹមសារ​អ្វី​ឡើយ ដោយថត​ចំណុច​ស្វាយ​អ​ន្ទ្រ​ង់​ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ហើយ​ចែកចាយ​លើ​បណ្តាញ​សង្គម​មាន​អ្នក​ចូល​មើល និង​ចែករំលែក​បន្ត​។ បន្ទាប់​ពី​បានឃើញ​ការ​ចែកចាយ​រូបភាព​ខាងលើ​នេះ​សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តាំង​សំរោង បាន​ហៅ​ឈ្មោះ គូរ វ៉ា​ន់​ដែន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មក​សាកសួរ។ យុវជន​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន​ពិតជា​បាន ថតរូប​ភាព​កាន់​កាំបិត​ផ្គាក់​កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ ពិតប្រាកដ​មែន ហើយ​ទើប​យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​តិច​តុ​ក​(Tik Tok )​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៦ ចង់​សាង​ភាព​ល្បីល្បាញ និង​មាន​អ្នក​ចូល​មើល​ច្រើន ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។ ...

Go to News Site