Nokorwat News
ភ្នំពេញ៖ រដ្ឋបាលខណ្ឌឬស្សីកែវ ពន្លឿនស្តារប្រឡាយមេរំដោះទឹកជំនន់ចំនួន២ខ្សែ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ ហើយគម្រោងនេះគ្រោងនិងបញ្ចប់នៅចុងខែមិថុនា ។ ការងារនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ដឹកនាំដោយលោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងគ្រឿងច័ក្រពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះប្រជា ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា នេះ ។ នេះបើតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ ។ លោកស្រីបានបន្តថា៖ រដ្ឋបាលខណ្ឌប្ញស្សីកែវនាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យវឌ្ឍភាពការងារស្តារព្រែកអូរវែង ដោយបន្តដាក់សាឡង់និងគ្រឿងចក្រដើម្បីស្តារព្រែកឲ្យរួចរាល់នៅចុងខែមិថុនា មុនរដូវវភ្លៀងធ្លាក់ខ្លាំងមកដល់។ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ដែរថា៖ ដោយមានការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកានិងគ្រឿងច័ក្រពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រុមការងារខណ្ឌបានបន្តស្តារប្រឡាយចំនួន២ខ្សែក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវក្នុងឆ្នាំ២០២៦ ...
Go to News Site