Nokorwat News
ខេត្តកំពង់ធំ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមក្នុងឧស្សាហកម្មទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន បន្តពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីលើកកម្ពស់គុណភាពមូលធនមនុស្ស និងសេវាកម្មទេសចរណ៍ ស្របតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ» និង «សេវាមួយ ស្តង់ដាមួយ» ដែលក្រសួងទេសចរណ៍បានដាក់ចេញ។ លោករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចជាង ២០០នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពស្នូលមួយសម្រាប់វិស័យទេសចរណ៍ ដោយត្រូវជំរុញការបណ្តុះបណ្តាលជំនាញថ្មី និងការបង្កើនជំនាញ (Reskilling & Upskilling) ដល់បុគ្គលិកក្នុងវិស័យ ដើម្បីធានាបាននូវការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ ភាពកក់ក្តៅ និងវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោក វង្សី វិស្សុត ដែលបានផ្តល់ការគាំទ្រ និងអនុសាសន៍ជាប់ជាប្រចាំសម្រាប់ការអភិវឌ្ឍខេត្តកំពង់ធំ ជាពិសេសការដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ដែលនឹងជំរុញឱ្យខេត្តនេះក្លាយជាប៉ូលទេសចរណ៍តភ្ជាប់ដ៏សំខាន់ទៅកាន់តំបន់សៀមរាប-អង្គរ ...
Go to News Site