Collector
លោកស្រី Han Seong-sook ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្រ្តីលើកដំបូងក្នុងរយៈពេល២ទសវត្សរ៍ | Collector
លោកស្រី Han Seong-sook ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្រ្តីលើកដំបូងក្នុងរយៈពេល២ទសវត្សរ៍
Nokorwat News

លោកស្រី Han Seong-sook ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្រ្តីលើកដំបូងក្នុងរយៈពេល២ទសវត្សរ៍

អន្តរជាតិ៖ សារព័ត៌មាន the Korea Harald នាថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជ្រើសរើសលោកស្រី Han Seong-sook ដែលជារដ្ឋមន្ត្រីទទួលបន្ទុកសហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មទេីបចាប់ផ្តើម ឱ្យធ្វើជានាយករដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូង។ ប្រសិនបើទទួលបានការអនុម័តពីសភា លោកស្រី Han នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់កូរ៉េខាងត្បូង មិនធ្លាប់មានក្នុង រយៈពេល ២០ ឆ្នាំ។ បេីតាមប្រធានក្រុមបុគ្គលិកនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kang Hoon-sik ប្រាប់សន្និសីទសារព័ត៌មាន លោកស្រី Han ដែលធ្លាប់បម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុនអ៉ីនធឺណេតយក្សកូរ៉េខាងត្បូង Naver ត្រូវបានគេរំពឹងថានឹងដឹកនាំការផ្លាស់ប្តូរវិស័យ AI របស់ប្រទេសនេះ។ លោក Kang បន្ថែមថា លោកប្រធានាធិបតីសម្រេចតែងតាំងលោកស្រី Han គឺជាជម្រេីសដ៏ត្រឹមត្រូវក្នុងការទទួលខុសត្រូវលើកំណើន និងជីវភាពរស់នៅរបស់ប្រជាជន នៅពេលដែលប្រទេសនេះប្រឈមមុខនឹងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រដែលជំរុញដោយភាពច្នៃប្រឌិតនៃ AI រួមទាំងវិបត្តិសកលដ៏ស្មុគស្មាញ៕

Go to News Site