Collector
ប្រជាពលរដ្ឋប្រទះឃើញជនជាតិចិន១ ក្រុមជិះរថយន្ត២គ្រឿងហើយបោះកាំភ្លើងចូលក្នុងទឹកត្រពាំង | Collector
ប្រជាពលរដ្ឋប្រទះឃើញជនជាតិចិន១ ក្រុមជិះរថយន្ត២គ្រឿងហើយបោះកាំភ្លើងចូលក្នុងទឹកត្រពាំង
Nokorwat News

ប្រជាពលរដ្ឋប្រទះឃើញជនជាតិចិន១ ក្រុមជិះរថយន្ត២គ្រឿងហើយបោះកាំភ្លើងចូលក្នុងទឹកត្រពាំង

ខេត្តកំពង់ឆ្នាំង ៖ ជនជាតិចិន១ក្រុមត្រូវប្រជាពលរដ្ឋប្រទះឃើញជិះរថយន្ត២គ្រឿងបើកសំដៅទៅព្រៃមួយកន្លែង រួចឈប់រថយន្តនៅចំណុចភូមិត្រពាំងចំបក់ ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ។ ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា បន្ទាប់ពីចុះពីរថយន្ត គេឃើញជនជាតិចិនទាំងនោះបោះកាំភ្លើងខ្លីចំនួន៣ដើម ចូលទៅក្នុងទឹកត្រពាំងនៅក្បែរនោះ ។ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅឃាត់ជនជាតិចិនទាំងនោះ និងបានឲ្យមនុស្សចុះរាវរកឃើញអាវុធខ្លីចំនួន៣ដើមនិងគ្រាប់មួយចំនួន។ អធិការនគរបាលស្រុកកំពង់ត្រឡាច លោក នន ស៊ីណាត បានបញ្ជាក់នៅព្រឹកថ្ងៃទី ៧ខែមិថុនានេះថា មិនទាន់ដឹងជាករណីអ្វីឲ្យបានច្បាស់លាស់ទេ ពេលនាំយកមកដល់អធិការដ្ឋាននគរបាលស្រុកនៅវេលាម៉ោង ៤ រសៀលហើយ ក៏បានបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ។ លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបានបញ្ជាក់ទៀតថា ការឃាត់ខ្លួនមានជនជាតិចិន ៦នាក់ដកហូតបានអាវុធខ្លី៣ដើមគ្រាប់មួយចំនួន និងរថយន្ត២គ្រឿង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៧ ខែមិថុនា នេះដែរ បានបញ្ជាក់ថាមិនទាន់ដឹងសាច់រឿងអ្វីឲ្យប្រាកដនោះទេ ព្រោះជជែកស្ដាប់គ្នាមិនបាន។ ប៉ុន្តែ ព្រឹកនេះយើងទើបបានអ្នកបកប្រែ ដែលកំពុងបន្តសាកសួរ ៕

Go to News Site