Nokorwat News
ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកទំនិញធុនធំ តៃកុងងោកមួយភាំង ភ្ញាក់ខ្លួនជាន់ហ្គែរថាជាហ្វ្រាំង បុកក្បាលថ្មរបាំងចែកទ្រូង ផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំងតៃកុងនិងព្រូទាំង ០២ នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍កើតឡើងកាលវេលាម៉ោង០៤និង១០នាទីទាបភ្លឺថ្ងៃទី ០៧ខែមិថុនាឆ្នាំ២០២៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ21 ពីមុខផ្លូវបត់ចូលទីក្រុងរណបសិរីមង្គល ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សមត្ថកិច្ចជំនាញបានប្រាប់ឱ្យដឹងថា នៅវេលាកើតហេតុមានរថយន្ត១គ្រឿងម៉ាកHYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនធ្ងន់ ពាក់ស្លាកលេខ ត្បូងឃ្មុំ3A-3128 បើកបរដោយឈ្មោះ ជាន យ៉េត ភេទប្រុស អាយុ ៣៤ ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងមានអ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ ពត ផល ភេទប្រុស អាយុ ២៨ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រែកត្រុំ ឃុំញ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយរថយន្តបើកបរមានទិសដៅពី កើតទៅលិច ( ឈូងលៀប – ...
Go to News Site