Collector
សកម្មជន៣៦៥រូប នៅខណ្ឌមានជ័យ សម្រេចចិត្ដរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា | Collector
សកម្មជន៣៦៥រូប នៅខណ្ឌមានជ័យ សម្រេចចិត្ដរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា
Nokorwat News

សកម្មជន៣៦៥រូប នៅខណ្ឌមានជ័យ សម្រេចចិត្ដរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ អតីតបេក្ខជនភ្នាក់ងារសកម្មជន និងអ្នកគាំទ្រគណបក្សផ្សេងៗនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យចំនួន៣៦៥រូបបានសម្រេច ចិត្តមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយ ពេលដែលពួកគេបានមើលឃើញច្បាស់ពីគោលន យោបាយនិងការដឹកនាំដ៏ល្អរបស់គណបក្សប្រជា ជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិនិងមាតុភូមិ។ ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង៣៦៥រូបនេះបានធ្វើឡើង នៅថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ខណ្ឌមានជ័យ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ការសម្រេចចិត្តរបស់បងប្អូនទាំង៣៦៥រូប ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា មានតួនាទី មិនអាចខ្វះបានសម្រាប់ជាតិមាតុភូមិ ទាំងកិច្ចការពារជាតិការ ពារអាយុជីវិតប្រជាពលរដ្ឋ ការរំដោះជាតិ ធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃនិងមានចក្ខុ វិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបន្តទៀតថា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំខ្លាំងណាស់ ក្នុងការបង្រួបបង្រួមជាតិ បង្រួបបង្រួមប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងរួមតែមួយ ជាខឿនការពារជាតិ លើកលែងតែទន្ឌិតសម រង្ស៊ី តែម្នាក់គត់។ ...

Go to News Site