Nokorwat News
ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូន ជនសង្ស័យចំនួន ០៣នាក់ទៅសាលាដំបូងខេត្តស្វាយរៀងពាក់ព័ន្ធ ករណីជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសាធាតុញៀននៅក្រុងបាវិត។ នគរបាលខេត្តស្វាយរៀង បានអោយដឹងនៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០៦នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ប្រុស ជាជនជាតិចិន ...
Go to News Site