Nokorwat News
ភ្នំពេញ៖ បុរសជាមន្ត្រីយោធាមានឋានន្តរស័ក្ដិអនុសេនីយ៍ឯក១រូប បានបាត់ខ្លួនមិនឃើញចូលផ្ទះរយៈពេល៣ថ្ងៃ ស្រាប់តែបុរសអ្នកដាក់មងម្នាក់ ប្រទះឃើញស្លាប់អណ្ដែតក្នុងស្រះទឹកមួយកន្លែង ក្នុងសភាពហើមស្អុយទៅវិញ ហើយសមត្ថកិច្ចពិនិត្យឃើញថា គាត់ស្លាប់បាត់បង់ជីវិតដោយសារលង់ទឹក ។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចស្រះទឹក ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មន្ត្រីយោធាខាងលើឈ្មោះជា ឧសភា អាយុ៤៤ឆ្នាំ មានឋានន្តរស័ក្ដិអនុសេនីយ៍ឯក គាត់មានប្រពន្ធឈ្មោះពុំ ពិសី អាយុ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២០២ ផ្លូវបេតុង ក្រុមទី៧ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បុរសម្នាក់បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានយកមង១ត្បូងទៅរាយនៅក្នុងទឹកស្រះខាងលើ ដើម្បីចាប់ត្រីយកទៅធ្វើម្ហូប ខណៈនោះស្រាប់តែប្រទះឃើញសាកសពមន្ត្រីយោធារូបនោះអណ្ដែតនៅក្នុងស្រះទឹកខាងលើ ទើបរាយការណ៍ជូនអាជ្ញាធរបានដឹង និងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ ស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ប្ដីរបស់នាងប្រាប់នាងថា ទៅដើរហាត់ប្រាណ ហើយក៏ស្រាប់តែបាត់ពេញ១យប់ ។ លុះដល់វេលាម៉ោង៥ល្ងាចថ្ងៃទី០៤ ខែមិថុនា នាងបានទៅទទួលយកកូនពីសាលាបឋមសិក្សាវត្តព្រៃស្ពឺ ក៏ឆ្លៀតតាមរកប្ដី ហើយបានឃើញកំពុងតែអង្គុយផឹកស្រាថ្នាំជាមួយបុរសម្នាក់ឈ្មោះវី នៅក្នុងព្រៃក្បែរស្រះទឹកខាងលើ ។ ...
Go to News Site