Collector
«គ្មានសម័យណាដែលខឿនការពារជាតិ ស្មារតីសាមគ្គីភាពរឹងមាំជាង សម័យ តេជោ-ធិបតី នោះទេ»«យុវជនគណបក្សត្រូវមាន សុខភាព សមត្ថភាព និងសីលធម៌» | Collector
«គ្មានសម័យណាដែលខឿនការពារជាតិ ស្មារតីសាមគ្គីភាពរឹងមាំជាង សម័យ តេជោ-ធិបតី នោះទេ»«យុវជនគណបក្សត្រូវមាន សុខភាព សមត្ថភាព និងសីលធម៌»
Nokorwat News

«គ្មានសម័យណាដែលខឿនការពារជាតិ ស្មារតីសាមគ្គីភាពរឹងមាំជាង សម័យ តេជោ-ធិបតី នោះទេ»«យុវជនគណបក្សត្រូវមាន សុខភាព សមត្ថភាព និងសីលធម៌»

ខេត្តកែប៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានបន្តបេសកកម្ម គោលដៅទី១៨ នៃវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកែប» តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការពីសំណាក់ លោក សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សខេត្តកែប និងជាប្រធានយុវជនគណបក្សខេត្ត, ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិកយុវជនគណបក្សសរុបប្រមាណ ៥៥០ រូប។ វេទិកាពិភាក្សានេះគឺជាការផ្តល់នូវឱកាសដល់យុវជនគណបក្សដែលមកពីគ្រប់បណ្តាថ្នាក់ ធ្វើការបញ្ចេញនូវមតិយោបល់ ក្តីចម្ងល់ និងការលើកជាសំណួរដើម្បីគណៈអធិបតីធ្វើការបកស្រាយជូនអង្គវេទិកា ក្នុងស្មារតីជាមហាគ្រួសារគណបក្សប្រជាជនកម្ពុជាតែមួយ។ លោកបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យ ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជម្រាបជូនដល់អង្គវេទិកា និងបំផុសឱ្យយុវជនទាំងអស់ចូលលើកជាសំណួរឬមតិយោបល់ធ្វើការបកស្រាយ។ អង្គវេទិកាពិភាក្សា បានប្រព្រឹត្តិទៅយ៉ាងផុលផុសដោយអ្នកចូលរួមបានលើកឡើងនូវសំណួរ និងសំណូមពរជាច្រើន (ទាំងផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ) ពាក់ព័ន្ធនឹងបញ្ហា ៖ តួនាទី និងយន្តការការលើកទឹកចិត្តយុវជនគណបក្សដើម្បីត្រៀមខ្លួនចូលរួមជួយគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ, យន្តការ ...

Go to News Site