Nokorwat News
ខេត្តព្រះសីហនុ៖ មុខសញ្ញាញៀនល្បែងលេងសុីសងខុសច្បាប់ (បៀ) ប្រចាំភូមិបង្កការរំខានការរស់នៅ អ្នក ជិតខាង ក្នុងភូមិ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចាប់ឃាត់ខ្លួន០៩នាក់ជាស្ត្រី បញ្ចួនទៅការិយាល័យជំនាញនៃមន្ទីរស្រាវជ្រាវនឹងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ អនុវត្តន៍នីវីធីដើម្បីអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព របស់រាជរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជ អាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជាឲ្យមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ស្នាក់ការសន្តិសុខក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុទាំងអស់ ខិតខំ យកចិត្តទុកដាក់ ចូលរួមអប់រំ ផ្សព្វផ្សាយច្បាប់ នឹងឈានដល់បង្ក្រាបបទល្មើសគ្រប់រូបភាពក្នុងភូមិសាស្រ្ត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ជាពិសេសជូនភ្ញៀវជាតិអន្តជាតិអញ្ចើញមកលេងកំសាន្ត ។ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញា លេងល្បែងសុីសងខុសច្បាប់ (បៀ) ក្នុងភូមិ២១ សង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ ក្រោម ការចង្អុលណែនាំបន្ថែមពី លោកវរសេនីយ៍ឯក ...
Go to News Site