Collector
ប្រជាពលរដ្ឋ ប្រទះឃើញ សព បុរស ម្នាក់ មានសភាពហេីមស្អុយរលួយ | Collector
ប្រជាពលរដ្ឋ ប្រទះឃើញ សព បុរស ម្នាក់ មានសភាពហេីមស្អុយរលួយ
Nokorwat News

ប្រជាពលរដ្ឋ ប្រទះឃើញ សព បុរស ម្នាក់ មានសភាពហេីមស្អុយរលួយ

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងស្រះទឹកមួយកន្លែង ដោយមានសភាពហេីមស្អុយរលួយបាត់ទៅហេីយទេីបបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃ ទី ៧ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភំ្នពេញ ។  តាមប្រភពព័ត៌មានបាន្យដឹងថា មុនពេលកេីតហេតុមានកម្មករម្នាក់ដែលស្នាក់នៅក្បែរនោះបានទៅស្ទូចត្រីនៅស្រះទឹកនោះក៏ប្រទះឃេីញសពបុរសម្នាក់ដេកផ្កាប់មុខដោយមានសភាពេីមស្អុយរលួយបាត់ទៅហេីយទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង។  ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញពាក់ព័ន្ធរួមជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យជាក់ស្តែងហេីយប្រគល់សពអោយក្រុមគ្រួសារទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ៖សុខាសែនជ័យ

Go to News Site