Nokorwat News
ខេត្តបាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បានបន្តនាំយកឱកាសការងារចំនួន ៩ ៤៩០ កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណវិទ្យាល័យសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងពិធីដែលមានការចូលរួមពីប្រជាពលរដ្ឋជិត ៧០០នាក់ លោក សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការងារជាង ៩ពាន់កន្លែងនាពេលនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារខិតខំប្រមូល ហើយនាំយកក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗទាំងនេះមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនធ្វើការចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ នាពេលបច្ចុប្បន្ន ការងារក្នុងស្រុកគឺសម្បូរណាស់ ហើយការនាំយកមកជូនដល់មូលដ្ឋាននេះ គឺជួយសន្សំទាំងថវិកា និងពេលវេលាសម្រាប់បងប្អូន ជាពិសេសអតីតពលករមកពីថៃ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ ចាប់ពីពេលត្រឡប់មកដល់ច្រកព្រំដែនវិញ។ ...
Go to News Site