Nokorwat News
ខេត្តស្វាយរៀង៖ នគរបាលប៉ុស្ត៏រដ្ឋបាលបាសាក់ កោះហៅក្មេងទំនើង១នាក់ មកសាកសួរ បន្ទាប់ជិះះម៉ូតូអុកឡុក នៅក្នុងភូមិសាស្ត្រ ស្រុកស្វាយជ្រំ និងក្រុងស្វាយរៀងនាពេលកន្លងមក។ នគរបាលស្រុកបានអោយដឹងថា នៅថ្ងៃទី០៧ ខែមិថុនា ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌស្រុក ចុះសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានធ្វើលិខិត កោះហៅក្មេងទំនើង០១នាក់ មានទីលំនៅ ភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានជិះះម៉ូតូ ដើរបង្កអុកឡុក នៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ និងនៅក្នុងក្រុងស្វាយរៀងនាពេលកន្លងមក ដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើង បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី ខ្លួននិងមិត្តភ័ក្រ្តជាច្រើននាក់ បានបបួលគ្នាជិះម៉ូតូជាច្រើនគ្រឿងដើរបង្កអុកឡុក នៅឃុំបាសាក់ ស្រុកស្វាយជ្រំ និងនៅក្រុងស្វាយរៀង ពិតប្រាកដមែន។ ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ស្នងការ និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានអោយសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំ ...
Go to News Site