Nokorwat News
ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ខណ: គ្នីគ្នាមាន៦នាក់ បាននាំគ្នាទៅលេងទឹកស្រះកាលពីវេលាម៉ោង០៩ ព្រឹកថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៦ នៅចំណុច រណ្តៅស្រះត្រី លប់ខ្សាច់ដីឡូត៏ ស្ថិតក្នុងភូមិលេខ ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅប្រាប់ឲ្យដឹងថា កុមារារងគ្រោះឈ្មោះនន់ លីហៀង អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៣ មានទីលំក្នុងភូមិ លេខ(១ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាង÷ខោជើងវែងពណ៌ខៀវចំនួន ០១- ស្បែក ជើងស៊កពណ៌ខ្មៅចំនួន០១គូរ នៅក្បែរមាត់ស្រះ ។ ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការបានបញ្ជាលោកអធិការរងការងារយុត្តិធម៌ដឹកនាំកម្លាំងផ្នែកពិនិត្យ វិភាកកន្លែងកើតហេតុ សហការជាមួយអាជ្ញាធរមូលដ្ធាន លោកគ្រូពេទ្យ និងប៉ុស្តិ៍ស្វាយរលំ ចុះដល់ទីតាំងកើតហេតុ ។ តាមការបំភ្លឺរបស់ឈ្មោះ យ៉ យុំាងលី ត្រូវជាអ៊ុំរបស់កុមាររងគ្រោះ បានឱ្យដឹងថា នៅវេលាកើតហេតុ មានក្មេងៗស្រីប្រុស ចំនួន០៦នាក់ ដែលមានអាយុចន្លោះ ពី ០៧ ...
Go to News Site