Collector
សម្តេចតេជោ ចែករម្លែកអត្ថបទ​របស់លោក Akaraphong Khamkhun ដែលបានសរសេររៀបរាប់ថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ | Collector
សម្តេចតេជោ ចែករម្លែកអត្ថបទ​របស់លោក  Akaraphong Khamkhun ដែលបានសរសេររៀបរាប់ថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ
Nokorwat News

សម្តេចតេជោ ចែករម្លែកអត្ថបទ​របស់លោក Akaraphong Khamkhun ដែលបានសរសេររៀបរាប់ថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តចែក​រំលែក​អត្ថបទវិភាគថ្មីមួយទៀតរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណង ជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»។ ខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» ហើយនៅក្នុងការសំណេរវិភាគរបស់លោកសាស្ត្រាចារ្យ បាននិយាយដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។ ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាប​បន្ថែម។ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើអ្វីដែលលោក Akaraphong Khamkhun បានសរសេររៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»  បង្ហោះផ្សាយលើគណនី Facebook : Akkharaphong Khamkhun: ថ្ងៃទី07/06/2026: អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ បានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើម ដំណើរការផ្សះផ្សាដោយបង្ខំ (Compulsory ...

Go to News Site