Nokorwat News
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកស្វាយចេកបានល្បាតនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ចំនួន ៤ នាក់ នៅវេលាម៉ោង ១១និង២០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងភូមិសាស្ត្រភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ។ លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថាៈ អនុវត្តតាមបទបញ្ជាយ៉ាងមួយម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិនិងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានចាត់តាំងលោកវរសេនីយ៍ទោគក់ សុភ័ក្រ្ត អធិការរងទទួលការងារព្រហ្មទណ្ឌនិងលោកវរសេនីយ៍ទោ ដា រតនៈ អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញ ល្បាតនៅចំណុចស្ពានបែកចានថ្មី ខាងកើតភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ចម្ងាយប្រហែល១០០ម៉ែត្រ ក៏បានប្រទះឃើញមុខសញ្ញាគួរឲ្យសង្ស័យ០១នាក់ ឈ្មោះ ឆៃ ប្រុសឆេន ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក បានឆែកឆេរត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)១កូនថង់និងទូរសព្ទដៃ១គ្រឿង។ លោកអធិការបន្តថាៈក្រោយការឃាត់ខ្លួននិងសាកសួរចម្លើយឈ្មោះ ឆៃ ប្រុសឆេន បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ពេជ្រ សាវី (ហៅតឿ)ភេទប្រុស អាយុ៣៦ឆ្នាំ ...
Go to News Site