Collector
អ្នក​ភូមិ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​ធុន​៨០​ម​.​ម​ចំនួន​០៥​គ្រាប់​នៅ​ក្នុង​គល់ឈើនៅស្រុក​ភ្នំព្រឹក | Collector
អ្នក​ភូមិ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​ធុន​៨០​ម​.​ម​ចំនួន​០៥​គ្រាប់​នៅ​ក្នុង​គល់ឈើនៅស្រុក​ភ្នំព្រឹក
Nokorwat News

អ្នក​ភូមិ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​ធុន​៨០​ម​.​ម​ចំនួន​០៥​គ្រាប់​នៅ​ក្នុង​គល់ឈើនៅស្រុក​ភ្នំព្រឹក

ខេត្តបាត់ដំបង ​៖  គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ប្រភេទ​កាំភ្លើងត្បាល​ធុន​៨០​ម​.​ម ចំនួន​០៥​គ្រាប់ ត្រូវ​បាន​ប្រជា​កសិករ​ប្រទះ​ឃើញ​នៅ​ក្នុង​គល់ឈើ​ដ៏​ធំ​មួយ ដែល​ពុក​ផុយ​ហើយ​ដួល​រលំ កាលពី​ព្រឹក​ថ្ងៃ​ទី០៧ មិថុនា នៅ​ខាងក្រោយ  ភូមិ​បេង​ស្អាត  ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ​។ របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ឈ្មោះ យី រ៉​ន ភេទ​ប្រុស​ អា​យុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​​-ឃុំ​ខាងលើ ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​កាំភ្លើងត្បាល​នោះ​ ។ គាត់​បាន​ផ្ដល់​ព័​ត៌​មាន​នេះ​ភ្លាម​ៗ​ទៅ​កាន់​មន្ត្រី​មូលដ្ឋាន ដើម្បី​សុំ​ជួយ​អន្តរា​គម​ន៍​​ចុះ​ពិនិត្យ​ ។  ​បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង គ្រាប់​យុទ្ធ​ភ័ណ្ឌ​ទាំងនោះ ទំនង​ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​ក្នុង​រន្ធ​ឈើ​ដ៏​ធំ​នោះ​ តាំងពី​អំឡុង​សម័យ​សង្គ្រាម ទើប​ពុំ​មាន​អ្នក​ឃើញ លុះ​ដើមឈើ​នោះ​ដួល​រលំ ដោយសារ​ពុក​ផុយ ​ទើប​គាត់​ដើរទៅ​ឃើញ​ ។ ​កសិករ​រូប​នោះ​​បាន​ប្រាប់​សមត្ថកិច្ច​ថា  គល់ឈើ​ដែល​មាន​គេ​លាក់​គ្រាប់​នោះ នៅ​ខាងក្រោយ​ផ្ទះ​គាត់ តែ​គាត់​មិន​ធ្លាប់​ឃើញ​ទេ  លុះ​ដើមឈើ​ដួល​រលំ​​ ទើប​គេ​ដើរទៅ​ឃើញ​គ្រាប់កាំភ្លើង​ធំ​ទាំង​០៥​គ្រាប់​នោះ​ពួន​​នៅ​ក្នុង​រន្ធ​ឈើ (​ក្នុង​គល់ឈើ​) តែ​គាត់​​មិនស្គាល់ប្រភេទ​គ្រាប់​នោះ​ទេ​ ។  ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រាប់​ថា  វា​ជា​គ្រាប់កាំភ្លើង​ត្បាល់​ធុន​៨០​ម​.​ម ​។ ​អធិការ​ស្រុក​ភ្នំព្រឹក លោក សំ  វី​រៈ ប្រាប់ថា  ក្រោយ​ពី​មន្ត្រី​មូលដ្ឋាន​របស់​លោក​ទ​ទួល​បាន​ព័​ត៌​មាន​នេះ​​ពី​ប្រជាពលរដ្ឋ​ខាងលើ និង​ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ផ្ទាល់ ​លោក​ក៏​បាន​រាយ​ការ​ណ៍​បន្ត​ទៅ​កាន់​មន្ត្រី​ស៊ី​ម៉ាក់ ដើម្បី​ជួយ​អន្តរា​គម​ន៍​ចុះ​ពិនិត្យ និង​ប្រមូល​យក​គ្រាប់​​ទាំង នោះ​ ...

Go to News Site