Collector
ក្នុងរវង្វង់ធ្វើរដ្ឋបាល៨៥ទីតាំង បានរកឃើញជនបរទេសស្នាក់នៅ៦៦៥នាក់ អ្នកគ្មានលិខិតឆ្លងដែន៣៤នាក់ បានបញ្ជូនទៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ | Collector
ក្នុងរវង្វង់ធ្វើរដ្ឋបាល៨៥ទីតាំង បានរកឃើញជនបរទេសស្នាក់នៅ៦៦៥នាក់ អ្នកគ្មានលិខិតឆ្លងដែន៣៤នាក់ បានបញ្ជូនទៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ
Nokorwat News

ក្នុងរវង្វង់ធ្វើរដ្ឋបាល៨៥ទីតាំង បានរកឃើញជនបរទេសស្នាក់នៅ៦៦៥នាក់ អ្នកគ្មានលិខិតឆ្លងដែន៣៤នាក់ បានបញ្ជូនទៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងប្រតិបត្តិការត្រួតពិនិត្យធ្វើរដ្ឋបាល ទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCA MS)បានចំនួន៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន៦៦៥នាក់ (ស្រី២៣២នាក់ ) និងអ្នកគ្មានលិខិតឆ្លងដែនចំនួន៣៤នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ប៉ុន្តែទោះបីជាយ៉ាង ណាក្តីក្រុមការងារ មិនបានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLI NE SCAMS)នោះទេ នេះជាលទ្ធផលក្នុងរង្វង់ចុះធ្វើរដ្ឋ បាលទាំង១៤ខណ្ឌព្រមគ្នា កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៦ ។     នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៦នេះ។    លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ ជាលទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់មិនរាថយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯក ភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយ ប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ...

Go to News Site