Nokorwat News
ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលក្រុងសែនមនោរម្យដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការខេត្តមណ្ឌលគិរី បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៨នាក់ ពាក់ព័ន្ធករណីគាស់តូបលក់ដូរ លួចយកម្ហូបអាហារនិងភេសជ្ជៈនៅមុខសួនកុមារ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣:៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។ ក្រុមជនសង្ស័យទាំង ៨នាក់ បានធ្វើសកម្មភាពគាស់ធុងទឹកកក និងតូបលក់ដូរ ដោយលួចយកមឹក បង្គា ប្រហិត និងទឹកក្រូច មកចែកគ្នាបរិភោគ។ ក្រោយធ្វើសកម្មភាពលើកទីមួយរួច ក្រុមជនសង្ស័យបានវិលត្រឡប់មកកន្លែងដដែលម្ដងទៀត នៅវេលាម៉ោងប្រមាណ ៤:៣០នាទីទៀបភ្លឺ ដោយបន្តគាស់យកទឹកក្រូច និងប្រហិតបន្ថែម មុននឹងនាំគ្នាចែកផ្លូវត្រឡប់ទៅកន្លែងស្នាក់នៅរៀងៗខ្លួន។ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៊ន ហៀង ជាអាជីវករ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុង ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង ...
Go to News Site