Nokorwat News
ខេត្តកណ្តាល ÷ មានករណីលិចទូកស្មាច់ ដែលផ្ទុកមនុស្សក្មេងចាស់ ប្រុសស្រី សរុប ១៣នាក់ បណ្តាលឱ្យមានអ្នកស្លាប់ អ្នកបាត់ខ្លួន និងអ្នករងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍ដ៏អកុសលនេះបានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦ នៅទីតាំង ចំណុចភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ព្រំប្រទល់ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ប្រភពពីសមត្ថកិច្ចមូលដ្ធានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានចាស់ មានក្មេង ចំនួន១៣នាក់ ក្នុងនោះស្លាប់២ នាក់ ជាមនុស្សស្រី និងបាត់ខ្លួន៦នាក់ (ប្រុស៣និងស្រី៣នាក់ ) ជួយសង្រ្គោះបានមនុស្ស០៥នាក់មាន÷ ១-ឈ្មោះ ហ៊ឹម សោ ភេទស្រីអាយុ៦៧ ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ស្លាប់)រកឃើញសព,២-ឈ្មោះហាក់ ពេជ្រ ភេទស្រីអាយុ៤៤ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ (ស្លាប់) រកឃើញសព, ៣-កុមារី ឈ្មោះ ធន់ស្រីពេជ្រ អាយុ ៥ឆ្នាំ,៤-កុមារីឈ្មោះវុន ...
Go to News Site