សម្តេច ម៉ែន សំអន៖ ចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នា និងបន្តរឹងមាំផ្អែកលើសច្ចភាព នៃការជួយគាំទ្រគ្នាវិញទៅមក
Nokorwat News

សម្តេច ម៉ែន សំអន៖ ចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នា និងបន្តរឹងមាំផ្អែកលើសច្ចភាព នៃការជួយគាំទ្រគ្នាវិញទៅមក

ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ ចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបាន និងបន្តកិច្ចសហប្រតិបត្ដិការយ៉ាងរឹងមាំផ្អែកលើសច្ចភាព នៃការជួយគាំទ្រគ្នាវិញទៅមកជារៀងរហូតទោះក្នុងកាលៈទេសៈណា ក៏ដោយ ។    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្ស បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈសម្ដេច ជួបសម្តែងការគួរសមជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណា នៅទីស្នាក់មជ្ឈិមបក្ស រាជធានីហាណូយ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។        សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ទោះក្នុងបរិការណ៍តំបន់ និងអន្តរជាតិ ដែលកំពុងវិវត្តយ៉ាងស្មុគស្មាញ និងមិនប្រាកដប្រជា ភាពជាអ្នកជិតខាងល្អ និងចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ និងនៅតែបន្តរឹងមាំ ផ្អែកលើសច្ចភាព នៃការជួយគាំទ្រគ្នាវិញទៅមក ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ដែលបានបង្ហាញច្បាស់តាមរយៈទិដ្ឋភាពចម្បង ០៣៖ ទី១-កត្តាប្រវត្តិសាស្ត្រ៖ ប្រទេសយើងទាំងពីរ តែងជួយគ្នាទៅវិញទៅមកគ្រប់គ្រាលំបាក។ ...

Go to News Site