ករណីធ្លាក់យន្តហោះយោធាកងទ័ពកូឡុំប៊ី ៦៦នាក់បានស្លាប់ ស្ថិតនៅក្បែរព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ
Nokorwat News

ករណីធ្លាក់យន្តហោះយោធាកងទ័ពកូឡុំប៊ី ៦៦នាក់បានស្លាប់ ស្ថិតនៅក្បែរព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ

អន្តរជាតិ៖ យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងដែលមានមនុស្ស ១២៨ នាក់ជិះនៅលើយន្តហោះ ដែលភាគច្រើនជាទាហាន បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទទី២៣ មីនាម្សិលមិញនេះ នៅទីក្រុង Puerto Leguizamo ប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្សអស់ ៦៦ នាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស នេះបើយោងតាមប្រធានកងកម្លាំងប្រដាប់អាវុធកូឡុំប៊ី។ វីដេអូដែលបានចែករំលែកដោយកងទ័ពកូឡុំប៊ីបានបង្ហាញថា ឧត្តមសេនីយ៍ឯក Hugo Alejandro López Barreto និងមន្ត្រីផ្សេងទៀត បានទៅសួរសុខទុក្ខទាហានដែលរងផលប៉ះពាល់ពីគ្រោះថ្នាក់នោះ និងត្រូវបានផ្ទេរទៅកាន់កងវរសេនាធំផ្នែកសុខភាពយោធានៅទីក្រុង Bogota រួចរាល់ហើយ ។ លោកឧត្តមសេនីយ៍ឯក Hugo Alejandro López Barreto បាននិយាយថា បុគ្គលិកយោធាចំនួនបួននាក់នៅតែបាត់ខ្លួន។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួួដែលចេញផ្សាយដោយកងទ័ពកូឡុំប៊ីថា “វាជាគ្រោះអកុសល ជាលទ្ធផលនៃគ្រោះថ្នាក់ដ៏សោកនាដកម្មនេះ បានធ្វើឲ្យសមាជិកយោធារបស់យើងចំនួន ៦៦ នាក់បានស្លាប់”។ លោក Barreto បានបន្ថែមថា “នៅពេលនេះ យើងមិនមានព័ត៌មានឬការចង្អុលបង្ហាញអ្វីជាភស្តុងតាងណាមួយដែលថា វាជាការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់នោះទេ”។ ទីក្រុង Puerto Leguizamo មានទីតាំងស្ថិតនៅ Putumayo ដែលជាខេត្តជាប់តំបន់អាម៉ាហ្សូន ដែលមានព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ។ ...

Go to News Site