Nokorwat News
ភ្នំពេញ៖ មានករណីឃាតកម្មមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងមិនដឹងចំនួន ទៅលើសពមានឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ករណីឃាតកម្មនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចជើងភ្នំ១៥០ ភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ សម្ភារៈបាត់បងមាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1AV-1247, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកសាំសុង និងខ្សែកមាស ចំនួន០១ខ្សែ (ទម្ងន់ប្រហែល២តម្លឹង) ។ ក្រោយពីទទួលបានពត៌មាន ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ...
Go to News Site