ម៉ូតូឃ្លីកជិះលឿនបុកម៉ូតូស្កូបពី ពីក្រោយបណ្តាលឱ្យស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់រងរបួស
Nokorwat News

ម៉ូតូឃ្លីកជិះលឿនបុកម៉ូតូស្កូបពី ពីក្រោយបណ្តាលឱ្យស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់រងរបួស

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឃ្លីកលឿនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូស្កូបពី ពីក្រោយដែលជិះដោយប្តីប្រពន្ធមួយគូរ បណ្តាលឱ្យដួលរងបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ង៧និង៣នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចស្តុបឬស្សីផ្អែម ផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបនឃេីញបុរសម្នាក់ជិះម៉ូតូស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KE 1939 ឌុបប្រពន្ធ ដែលមានផ្ទៃពោះជិតគ្រប់ខែ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FP 7503 ធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួស។ ក្រោយកេីតហេតុភាគីខាងម៉ូតូស្កូបពីរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

Go to News Site