រថយន្តសាំងយ៉ុងដឹកបន្លែមួយគ្រឿងបើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ
Nokorwat News

រថយន្តសាំងយ៉ុងដឹកបន្លែមួយគ្រឿងបើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងចុះពីលើស្ពានអាកាសក្បាលថ្នល់បោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១ កង់ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣:១៥នាទីភ្លឺឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ស្ថិតនៅលើផ្លូវព្រះនោរោត្តមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកសាំងយ៉ុងដឹកបន្លែពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2S-0455 បើកបរដោយបុរសម្នាក់ធ្វើដំណើតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើហក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើយហេតុខាងលើក្បែស្ពានអាកាសចុងខាងជើងស្រាប់តែរ៉េចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១ កង់ ចំណែករថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបរសមត្ថកិច្ចឃាត់យកមកសួរនាំ។ បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់វាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យច្រើនជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

Go to News Site