រថយន្តដឹកដីបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតត្រូវម៉ូតូមួយគ្រឿងទៀតមកបុកពីក្រោយរថយន្តបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់
Nokorwat News

រថយន្តដឹកដីបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតត្រូវម៉ូតូមួយគ្រឿងទៀតមកបុកពីក្រោយរថយន្តបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖​ រថយន្តបែនដឹកដីមួយគ្រឿងបេីករេចង្កូតទៅបុកសំយ៉ាបផ្ទះបងប្អូនប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតហេីយរថយន្តបង្កទៅមុខលែងរួចត្រូវរថយន្តមួយគ្រឿងទៀតអូសមកចតចោលចិញ្ចេីមផ្លូវដោយមិនបានដាក់សញ្ញាសំគាល់ធ្វេីឱ្យបុរស២នាក់ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុកពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។ ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​២និង៤០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​វត្ត​ភ្នៀត​ សង្កាត់​ស្នោរ​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុមានរថយន្តដឹកដីមួយគ្រឿង​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 3C-2847​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចហេីយបានរេចង្កូតទៅបុកសំយ៉ាបផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងបណ្តាលឱ្យរថយន្តបែកកញ្ចក់ផ្នែកខាងមុខ​ ចំណែកសំយ៉ាបផ្ទះរងការខូចខាតយ៉ាងដំណំ​ ។  បន្ទាប់មកក៏មានរថយន្តមួយគរឿងទៀតអូសរថយន្តបង្កថយក្រោយចតទុកនៅចិញ្ចេីមផ្លូវដោយមិនបានដាក់ភ្លេីងសញ្ញាសម្គាល់​ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូ​ HONDA PCX ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1HF-4712 ជិះ​ឌុប​គ្នា​បាន​ជ្រុល​ទៅ​បុក​រថយន្ដ​បែនពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។  ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូ​ ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែក​ឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វេី​បុណ្យ​ ៕ដោយ៖សុខាសែនជ័យ

Go to News Site