កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងនគរបាលស្រុកពេជ្រដា ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុដោយខុសច្បាប់ ក្នុងនោះអនុវត្តដីកាឱ្យចាប់ខ្លួនចំនួន១នាក់
Nokorwat News

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងនគរបាលស្រុកពេជ្រដា ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុដោយខុសច្បាប់ ក្នុងនោះអនុវត្តដីកាឱ្យចាប់ខ្លួនចំនួន១នាក់

ខេត្តមណ្ឌលគិរី ៖ អនុវត្តអនុសាសន៍ណែនាំដ៏ម៉ឺងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី ក្នុងការបង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១៥និង០៩នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មណ្ឌលគិរី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃបានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ករណីបង្រ្កាបជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៤នាក់ ដែលមានឈ្មោះ ៖ ទី១-ឈ្មោះ ផង់ ផល្លីន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរស្រុកកំណើត ភូមិសាមគ្គី ...

Go to News Site