ជនបរទេស ៩៣៩នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
Nokorwat News

ជនបរទេស ៩៣៩នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ​៖​ អគ្គនាយក​អន្តោ​ប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ សមត្ថកិច្ចជំនាញ​របស់នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានបន្តធ្វើ​កាបណ្ដេញចេញជនបរទេសសរុបចំនួន​ ៩៣៩នាក់ខុសច្បាប់ ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅថ្ងៃទី២០ដល់២៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​របស់លោក​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ កាលពីថ្ងៃទី​២៤​ មីនា​ម្សិលមិញនេះ​ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​កាបណ្ដេញចេញជនបរទេសសរុបចំនួន ៩៣៩នាក់ ស្រី១១៣នាក់ មាន២២សញ្ជាតិ រួមមាន ៖ ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី យ៉ូហ្គង់ដា ស្រីលង្កា ចិន មីយ៉ាន់ម៉ា បង់ក្លាដេស នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ម៉ាឡេស៊ី កាមេរូន ហ្គាណា កេនយ៉ា ឡាវ ថៃ កូរ៉េ អ៉ីតាលី វៀតណាម អេត្យូពី ជប៉ុន និងរវ៉ាន់ដា ...

Go to News Site