Nokorwat News

លោក កែវ រ៉េមី : បើធ្វើការវិភាគទៅលើស្ថានភាពអ្វីមួយ គួរធ្វើវិភាគទៅលើចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវ

ភ្នំពេញ : លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃនេះ បានថ្លែងថា សម្រាប់បញ្ញវន្ត, យោបល់របស់ខ្ញុំ បើធ្វើការវិភាគទៅលើស្ថានភាពអ្វីមួយ គួរធ្វើវិភាគទៅលើចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវ គួរវាយតម្លៃនៃការគិតរបស់សត្រូវដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិរបស់ខ្លួនក៏ដូចជាការជ្រោមជ្រែងដល់រាជរដ្ឋាភិបាលដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រឲ្យកាន់តែប្រសើរឡើង។ លោកលើកឡើងថា, ការធ្វើវិភាគ ឬវាយតម្លៃទៅលើចំណុចខ្លាំង ឬចំណុចខ្សោយរបស់ខ្លួនឯង គឺស្មើនឹងហែកពោះឲ្យក្អែកចឹក មានន័យថាចូលរួមផ្តល់យោបល់ឲ្យសត្រូវរៀបចំយុទ្ធសាស្ត្រដើម្បីបំផ្លាញប្រទេសខ្លួនឯង។ អ្នកដែលឆ្លាតគួរធ្វើវិភាគមុនព្រឹត្តិការណ៍ដែលនឹងកើតមានឡើង ៕ ដោយ : សិលា

Go to News Site